ព័ត៌មានបច្ចេកវិទ្យា

Avast និង AVG ច្របាច់បញ្ចូលគ្នាជាក្រុមហ៊ុនតែ១ ក្រោមលក្ខខណ្ឌព្រមព្រៀង ១,៣ពាន់លានដុល្លារ

ហូរឡង់៖ ក្រុមហ៊ុនកម្ចាត់មេរោគ Avast Software បានយល់ព្រមទិញក្រុមហ៊ុន​កម្ចាត់មេរោគ AVG Technologies ក្នុងតម្លៃ ១,៣ពាន់លានដុល្លារអាមេរិក ជាសាច់ប្រាក់សុទ្ធ ដើម្បី​បង្កើន​ឥទ្ធិពលក្នុង​ការ​ការពារ​មេរោគទៅលើទូរស័ព្ទដៃ និងកុំព្យូទ័រ។

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ Bloomberg បានឲ្យដឹងថា Avast ទិញ AVG ក្នុងតម្លៃ ២៥​ដុល្លារ​អាមេរិក ក្នុងមួយហ៊ុន ដោយគិតជាប្រាក់សុទ្ធ ហើយក្រោយពីធ្លាយព័ត៌មាននេះភ្លាម តម្លៃទីផ្សារភាគហ៊ុន​របស់ AVG ក៏បានស្ទុះឡើងផងដែរ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមរបស់ក្រុមហ៊ុនទាំងពីរ បានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរនឹងពង្រឹងបន្ថែម​ទៅ​លើ​ប្រព័ន្ធសុវត្ថិភាព សន្ដិសុខតាមប្រព័ន្ធអនឡាញ ដើម្បីធនាគារ និងការពារឲ្យបានពីការលុកលុយរបស់មេរោគ​មក​លើកុំព្យូទ័ររបស់អតិថិជន៕

AVG-vs-Avast

មតិយោបល់