Post News Media ព័ត៌មានអន្តរជាតិ ធ្លាក់យន្តហោះ...

ធ្លាក់យន្តហោះអាល្លឺម៉ង់នៅជិតទីក្រុង Skopje សម្លាប់មនុស្ស ៦នាក់

ម៉ាសេដូន: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យន្តហោះតូចអាល្លឺម៉ង់មួយគ្រឿង បានធ្លាក់ នៅជិតរដ្ឋធានី Skopje ប្រទេសម៉ាសេដូន កាលពីរសៀលថ្ងៃអង្គារ បណ្ដាលឲ្យអ្នកជិះនៅលើវា ៦ នាក់បានស្លាប់។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦។

យន្ដហោះនេះ បានហោះចេញពីទីក្រុងTreviso ប្រទេសអ៊ីតាលី ហើយវាគ្រោងនឹងចុះចតនៅប្រទេស ម៉ាសេដូន ដើម្បីផ្គត់ផ្គង់ជាមួយនឹងប្រេងឥន្ធន: នេះបើយោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ។

គួរបញ្ជាក់ដែរថា យន្តហោះនេះ ត្រូវបានរកឃើញក្រោយពេលបានធ្លាក់នៅភូមិ Vetersko ក្នុងទីក្រុង Veles ក្បែររដ្ឋធានី Skopje ៕

German plane crashes near Skopje, killing six people