ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមISISបានកាត់ក្បាលកីឡាករបាល់ទាត់៤នាក់ដើម្បីប្រមានដល់មហាជន

ស៊ីរីៈក្រុមISIS បានកាត់ក្បាល់សមាជិកក្រុមកីឡាបាលទាត់ ៤នាក់ក្រោយពេល សេចក្តីប្រកាសមួយបានលើកឡើងថាកីឡាបាល់ទាត់ប្រឆាំងនឹងអ៊ីស្លាម។

ក្រុមជ្រុលនិយមបានហាមឃាត់ការបង្កើតក្រុមកីឡាបាលទាត់នៅពេលដែលពួកគេដណ្តើមយកបានទីក្រុង Raqqa នៅក្នុងប្រទេសស៊ីរីជាងពីរឆ្នាំកន្លងមកនេះ។

ក្រុមអ្នកគាំទ្រនៅក្នុងទីក្រុងនេះបានប្រមូលផ្តុំគ្នាទៅមើលក្រុម អាល់សាបាប់ ប្រកួតក្នុងកីឡាដ្ឋានធំមួយ​នៅក្នុងទីក្រុងមួយនេះ។ប៉ុន្តែនៅដើមសប្តាហ៍នេះ មហាជនបាននាំគ្នាមើលយុវជនវ័យក្មេង​ទាំង៤នាក់​មកពីក្រុមបាល់ទាត់នោះ ត្រូវក្រុមISISប្រហារជីវិតកាត់ក្បាលដោយចោទប្រកាន់ពីបទធ្វើចារកម្មឲ្យក្រុម YPG ឃឺដ ។

រូបភាពរបស់តារាបាល់ទាត់ទាំង៤នាក់ត្រូវបានគេបង្ហោះ ហើយលើកឡើងថា “ក្រុមកីឡាបាល់ទាត់នៅ​ទីក្រុង Raqqa ត្រូវបានគេប្រហាជីវិតស្ងាត់”។បុរសទាំង៤នាក់នោះឈ្មោះ Osama Abu Kuwait, Ihsan Al Shuwaikh, Nehad Al Hussein និង Ahmed Ahawakh៕

មតិយោបល់