ព័ត៌មានអន្តរជាតិ

ឆ្កែរបស់​ obama វាយប្រហារនារីម្នាក់នៅ សេតវិមាន

កាលពីថ្ងៃចន្ទ ថ្ងៃទី​៩ ខែមករា សប្តាហ៍មុន មិត្តភក្តិរបស់ Malia Obama ត្រូវបានសត្វ​ឆ្កែ​ចិញ្ចឹមរបស់លោក អូបាម៉ា បានហក់ខ្វាចខាំ​ ក្នុងអំឡុងពេលទៅទស្សនៈកិច្ចនៅសេតវិមាន​​។
ក្នុងអំឡុងពេលចូលទៅកាន់សេតវិមាន ស្រាប់តែ​ឆ្កែញី​ឈ្មោះ Sunny President បានវាយប្រហារ​ទៅលើមុខនាង បណ្តាលឲ្យហូរឈាមពេញផ្ទៃមុខ​។​
ស្ត្រីដែលសូមមិនបញ្ចេញឈ្មោះ ត្រូវជា មិត្តភក្តិរបស់ Malia Obama បានសរសេរលើបណ្តាញសង្គមថា «ខ្ញុំស្អប់ Sunny » ដែលភ្ជាប់មកជាមួយរូបថតទាំងមុខរបួស​។​
ប្រភពព័ត៌មានរបស់ TMZ បានរាយការណ៍ឲ្យដឹងថា មុនឆ្កែខាំ ស្ត្រីរូបនេះ បានឱនថើប Sunny(ឆ្កែ) រំពេចនោះ គ្រូពេទ្យ បានព្យាយាម​យកនាង​មកព្យាបាល តែម្តង​។បើទោះបីជា​របួសមិនសូវ​ធ្ងន់ធ្ងរ តែ​បានធ្វើឲ្យស្ត្រីនេះ មានការ​អាកអន់ចិត្ត យ៉ាងខ្លាំង​ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទៃមុខ​របស់នាង​។​
Sunny គឺជាពូជឆ្កែដែលបានយកពីព័រទុហ្កាល ដែលគ្រួសារ​អូបាម៉ា យកមកចិញ្ចឹម ដែលបានយកមកចិញ្ចឹម នៅឆ្នាំ​២០១៣ ហើយឆ្កែ​មួយទៀតឈ្មើ Bo ដែលបានយកមកចិញ្ចឹមនៅឆ្នាំ ២០០៨​៕​

មតិយោបល់