អាហ្វហ្គានីស្ថានៈ ករណីបំផ្ទុះគ្រាប់បែកដ៏ធំមួយ បានវាយប្រហារនៅរដ្ឋធានីកាប៊ុល ស្ថិតនៅជិតតំបន់ដែលជាប្រជុំនៃបណ្តាបេសកកម្មទូតបរទេសនានា និងវិមានប្រធានាធិបតី បានសម្លាប់មនុស្ស ៩ នាក់ និងជាង ៩០ នាក់ទៀតរងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។
តួលេខនៃចំនួនអ្នកស្លាប់ និងរងរបួសខាងលើ ត្រូវចេញផ្សាយដោយក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន។
មកទល់ពេលនេះ មិនទាន់មានក្រុមណាមួយ ចេញមកអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះនៅឡើយទេ ហើយបើតាមសាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មានឃើញផ្សែងខ្មៅអណ្តែតឡើងពេញផ្ទៃមេឃ ខណៈដែលរថយន្តជាច្រើនគ្រឿង ត្រូវបានផ្ទុះឆេះជាមួយនឹងរថយន្ត ដែលរងការបំផ្ទុះគ្រាប់បែកអត្តឃាត៕
មតិយោបល់