ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជើងហោះហើរ Delta ច្រឡំចុះចតនៅមូលដ្ឋានកងទ័ពអាកាស នៅរដ្ឋ South Dakota

អាមេរិក: ជើងហោះហើរ Delta បានច្រឡំចុះចតនៅមូលដ្ឋានកងទ័ពអាកាសនៅរដ្ឋ South Dakota សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅថ្ងៃទី០៩ កក្កដា ឆ្នាំ២០១៦នេះ។

ជើងហោះហើរ Delta Flight 2845 បានចាកចេញពីរដ្ឋធានី Minneapolis ឆ្ពោះទៅកាន់រដ្ឋ South Dakota នៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយមានមនុស្សជិះចំនួន ១៣០នាក់នៅលើយន្តហោះនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta បានឲ្យដឹងថា យន្តហោះប្រភេទ Airbus A320 បានគ្រោងចេញដំណើរទៅ ចុះចតនៅព្រលានយន្តហោះ Rapid City Regional Airport ប៉ុន្តែវាបានចុះចតនៅមូលដ្ឋានទ័ពអាកាស Ellsworth ដោយជំនួសទៅវិញ។

ព្រលានយន្តហោះនេះនិងមូលដ្ឋានកងទ័ពអាកាស គឺគ្រាន់តែនៅប៉ុន្មានម៉ាយដាច់ពីគ្នាហើយផ្លូវរបស់ពួកគេចង្អុលនៅជិតទិសដៅដូចគ្នានៅក្នុងប្រព័ន្ធរ៉ាដា។ ប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីការសំរបសំរួលជាមួយមន្រ្តីរួចហើយនោះ ជើងហោះហើរបានចាប់ផ្តើមធ្វើដំណើរទៅចុះចតនៅព្រលានយន្តហោះ Rapid City នៅយប់ដដែលនោះ៕

screen-shot-2016-07-08-at-3-32-17-pm

មតិយោបល់