ក្នុងកំឡុងពេលមានគភ៌ ប្រសិនបើអ្នកមានទម្លាប់ចូលចិត្តញ៉ាំសូកូឡា ពិតជាល្អសម្រាប់អ្នកជាពុំខាន។ តាមរយៈការសិក្សាមួយ ទៅលើស្ត្រីមានគភ៌ដែលចូលចិត្តញ៉ាំស្ករសូកូឡា បានបង្ហាញថា ការញ៉ាំស្ករសូកូឡាពណ៌ខ្មៅពិតជាផ្តល់អត្ថប្រយោជន៏ដ៏ល្អសម្រាប់ម្តាយ និងទារកក្នុងផ្ទៃ។ មិនតែប៉ុណ្ណោះ នៅមានហេតុផលសំខាន់ៗមួយចំនួនទៀត ដែលស្ត្រីមានផ្ទៃពោះគួរតែញ៉ាំស្ករសូកូឡា។
១. កែលម្អសម្ពាធឈាម
ស្ករសូកូឡា ត្រូវបានគេផលិតចេញពីគ្រាប់កាកាវ ដែលមានសារធាតុជួយគ្រប់គ្រងលំហូរឈាមរបស់ស្ត្រីដែលមានគភ៌។ មិនតែប៉ុណ្ណោះ ស្ករសូកូឡាអាចពង្រីកសសៃឈាមអ្នកម្តាយ ដើម្បីរក្សាស្ថេរភាពនៃលំហូឈាម ជួយឲ្យទារកមានសុខភាពល្អ។
២. ផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម
នៅក្នុងស្ករសូកូឡា មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលជួយបំបាត់នូវ រ៉ាឌីកាល់ (Radicals) ពីសាររាង្គកាយបាន។ ព្រោះទារកអាចមានគ្រោះថ្នាក់ ប្រសិនបើអ្នកម្តាយមានផ្ទុកនូវសារធាតុមួយនេះខ្ពស់ពេក។
៣. សម្បូរជាតិដែក និងម៉ាញ៉េស្យូម
សារធាតុដែក និងម៉ាញ៉េស្យូម ដែលមាននៅក្នុងស្ករសូកូឡា អាចជួយថែរក្សា និងបន្ថែមចំនួនសារធាតុអេម៉ូក្លូប៊ី (haemoglobin)សម្រាប់ស្ត្រីជាម្តាយ។ ម៉ាញ៉េស្យូម គឺជាសារធាតុពិសេសអាចធ្វើការរំលាយអាស៊ីតខ្លាញ់ដែលមាននៅក្នុងអាហារ។
៤. ជួយទប់ស្កាត់ជំងឺបេះដូង
សូកូឡាខ្មៅ អាចជួយរក្សាបេះដូងរបស់អ្នកម្តាយឲ្យមានដំណើរការល្អ ក្នុងអំឡុងពេលមានគភ៌។
៥. កាត់បន្ថយកូលេស្តេរ៉ុល
សូកូឡាខ្មៅ មានកម្រិតជាតិស្ករ ព្រមទាំងជាតិខ្លាញ់ទាបបំផុត ដែលមានល្ខណៈគ្រប់គ្រាន់ក្នុងការកាត់បន្ថយសារធាតុកូលេស្តេរ៉ុល។
៦. បន្ថយស្ត្រេស
ដោយសារតែសូកូឡាអាចគ្រប់គ្រងសម្ពាធឈាម ព្រមទាំងជួយប្រឆាំងនឹងអុកស៊ីតកម្ម ដូច្នេះវាជាថ្នាំដ៏ល្អក្នុងការកាត់បន្ថយភាពតានតឹង៕
មតិយោបល់