តួកគីៈ ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយីប អឺដូហ្គេន បានសរសើរអំពីការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ កាលពីខែមុន ដើម្បីដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរី ប៉ុន្តែលោកបានលើកទ្បើងថា ដំណើរការដកនេះ ត្រូវតែធ្វើដោយប្រុងប្រយ័ត្ន និងជាមួយដៃគូដ៏ត្រឹមត្រូវ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨។
នៅក្នុងអត្ថបទមួយ ដែលបានធ្វើឡើងដោយកាសែត New York Times កាលពីថ្ងៃច័ន្ទ មួយថ្ងៃមុនកិច្ចប្រជុំគ្រោងមួយ រវាងមន្រ្តីតួកគី និងអាមេរិកលោក NSA John Bolton លោក អឺដូហ្គេន បានសម្តែងការប្តេជ្ញាចិត្តរបស់ប្រទេសលោក ក្នុងការកម្ចាត់រដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងឡេវ៉េន ( ដែលត្រូវបានគេស្គាល់ផងដែរថា ISIS ) និងក្រុមភេរវករផ្សេងទៀត នៅក្នុងប្រទេសស៊ីរី។
យ៉ាងណាមិញបើទោះបីជាមានការអំពាវនាវដកទ័ពរបស់ប្រធានាធិបតីអាមេរិកលោក ត្រាំ ក៏ពិតមែន ប៉ុន្តែការដកនេះ រដ្ឋាភិបាលអាមេរិក ត្រូវបានរៀបគម្រោងយ៉ាងប្រុងប្រយ័ត្ន និងក៏មានការសហការ ជាមួយដៃគូដ៏ត្រឹមត្រូវ គឺប្រទេសតួកគី ដើម្បីការពារផលប្រយោជន៍របស់អាមេរិក និងសហគមន៍អន្តរជាតិ ក៏ដូចជាប្រជាជនស៊ីរីផងដែរ៕
មតិយោបល់