ព័ត៌មានជាតិ

Update: (មានវីដេអូ) អគ្គិភ័យលេបត្របាក់ផ្ទះលក់អេតចាយម៉ត់ក្លាយជាផេះទាំងស្រុង

កណ្តាលៈ អគ្គិភ័យលេបត្របាក់ផ្ទះលក់អេតចាយម៉ត់ក្លាយទៅជាផេះផង់ទាំងស្រុង តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះពលរដ្ឋនៅជុំវិញនោះឡើយ។ ដែលហេតុការណ៍នេះ បានឡើងកាលពីវេលាម៉ោង២និង១០នាទី រសៀលថ្ងៃទី៩ ខែកក្កដានេះ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពឲ្យដឹងថា ផ្ទះជនរងគ្រោះឈ្មោះ សុខ មាន ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរលក់អេតចាយ ជនជាតិវៀតណាម។

បើតាមសម្តីរបស់ស្នងការខេត្តកណ្តាល បានឲ្យដឹងថា ករណីអគ្គិភ័យខាលើនេះ បង្កឡើងដោយជាងជួសជុលផ្សារដំបូលស័ង្កសីធ្លាក់ផ្កាភ្លើងទៅលើគំនរអេតចាយ ក៏ឆេះរាលក្លាយជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ដោយឆេះបំផ្លាញអស់ផ្ទះទំហំ១៥X៣៥ម៉ែត្រ សម្ភារអេតចាយទាំអស់ តែសំណាងល្អ មិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ។

លោកបានបន្តថា ក្នុងហេតុការណ៍ចុះអន្តរាគមន៍អគ្គិភ័យនេះ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់៥គ្រឿង រថយន្តជំនួយរបស់អង្គរក្ស១គ្រឿង រថយន្តជំនួយរបស់ខ្មែរប្រូប៊េរី១គ្រឿង ទើបអាចគ្រប់គ្រងស្ថានការមិនឲ្យអណ្តាតភ្លើងឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅជុំវិញនោះ បានទាំងស្រុង៕

មតិយោបល់