ភ្នំពេញៈ នៅមុននេះបន្ដិច សេចក្ដីរាយការណ៍បឋមឲ្យដឹងថា វត្តមានកញ្ញា ធី សុវណ្ណាថា និងលោក ស្រី ចំរើន នៅក្នុងពិធីបុណ្យសពរបស់លោកបណ្ឌិត កែម ឡី បានផ្ទុះប្រតិកម្មហិង្សាយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលចូលរួម ដោយមានអ្នកខ្លះដោះស្បែកជើងគប់ទៅលើកញ្ញា ធី សុវណ្ណថា និងមានការជេរព្រមាថធ្ងន់ៗ។
ខណៈនោះក្រុមគ្រួសារសពរបស់លោក កែម ឡី បានជួយជម្លៀសនាំយកកញ្ញា ចូលទៅក្នុងបន្ទប់ប្រពន្ធរបស់លោក កែម ឡី ដើម្បីបញ្ជៀសអំពើហិង្សា។ ក្រុមគ្រួសារសពរបស់លោក កែម ឡី រួមនឹងព្រះសង្ឃជាច្រើនអង្គបានជម្លៀសកញ្ញា ធី សុណ្ណាថា និងលោក ស្រី ចំរើន នាំទៅចូលរថយន្តរបស់នាងវិញ ហើយនាងបានបើករថយន្តចាកចេញពីកន្លែងកើតហេតុ៕
មតិយោបល់