បរទេស៖ មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានសុខភាពល្អ និងជីវិតរស់នៅមានអាយុវែង។ ប៉ុន្តែមានភាគតិចណាស់ដែលអាចសម្រេចដូចបំណង ព្រោះតែទម្លាប់ខ្ជិល និងមិនសូវខ្វល់ខ្វាយពីការថែរក្សាសុខភាពខ្លួនឯង។ ជាពិសេស មនុស្សភាគច្រើន មិនទាន់ដឹងពីសកម្មភាពបែបណាដែលគួរធ្វើ និងមិនគួរ សម្រាប់ជីវិតប្រចាំថ្ងៃឡើយ។
ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗ ៦ចំណុច ដែលអាចជួយឲ្យអ្នករស់នៅមានអាយុវែង៖
ផឹកទឹកក្តៅឧណ្ឌៗមួយកែវភ្លាមពេលក្រោកពីគេង
ការគេងនៅពេលយប់រាងការរបស់មនុស្សបាត់បង់ជាតិទឹកអស់ ៥០០មីលីលីត្រ។ ការផឹកទឹកក្តៅមិនត្រឹមតែអាចជួយបំពេញកខ្វះខាតជាតិទឹកក្នុងរាងកាយប៉ុណ្ណោះទេ ថែមទាំងអាចជួយបង្កើនសីតុណ្ហភាពក្នុងរាងកាយរបស់យើងថែមទៀត។
ប្រសិនបើអ្នកកើនឡើងសីតុណ្ហភាពក្នុងរាងកាយ ១ដឺក្រេ ការរំលាយអាហាររបស់រាងកាយនឹងកើនឡើងដល់ ១០%។
ផឹកទឹកផ្លែឈើ ៣ដង ក្នុងមួយសប្តាហ៍
អ្នកគួរតែទទួលទានទឹកផ្លែឈើយ៉ាងហោចណាស់ ៣ដង ក្នុងមួយសប្តាហ៍។ ការផឹកទឹកផ្លែឈើនឹងជួយបង្កើនកម្រិតការចង់ចាំ ហើយកាត់បន្ថយហានិភ័យនៃជំងឺបាត់បង់ការចង់ចាំដល់ទៅ ៧៥%។
ដេកសំដិលថ្ងៃ ១៥នាទីរាល់ថ្ងៃ
នៅម៉ោង ៩ព្រឹក គឺជាពេលដែលវេលាដ៏ល្អដែលអ្នកគួរតែគេងសំដិលថ្ងៃ ព្រោះវាអាចជួយឲ្យរាងកាយស្រូបយកវីតាមីន D។ តាមការស្រាវជ្រាវបានបង្ហាញថា វីតាមីនD អាចធ្វើការប្រឆាំងនឹងជំងឺមហារីកមានប្រសិទ្ធិភាពខ្លាំងណាស់។
បញ្ចេញញើស
ការហាត់ប្រាណឲ្យបានទៀងទាត់ ជាតិពុលនៅក្នុងខ្លួនរបស់យើងនឹងត្រូវសាយភាយចេញមកតាមដែរ។ នេះជាគន្លឹះមួយដែលជួយឲ្យរាងកាយមានសុខភាពល្អ, ស្បែកស្រស់ថ្លា ហើយអាចស៊ាំជាមួយនឹងការផ្លាស់ប្តូរអាកាសធាតុ។
ដើរឲ្យបាន ៣០នាទី ក្នុងមួយថ្ងៃ
មនុស្សភាគច្រើនមានភាពមមាញឹក ឬមានទម្លាប់ខ្ជិលមិនចង់ដើរឡើយ។ ប៉ុន្តែ ការដើរយ៉ាងហោចណាស់ ៣០នាទី ក្នុងមួយថ្ងៃ នឹងជួយសម្រួលដល់ប្រព័ន្ធឈាមរត់ធ្វើចលនាបានល្អ។
នៅពេលដែលប្រព័ន្ធឈាមរត់ធ្វើការបានល្អ ភ្នាក់ងារផ្សេងទៀតដូចជា ប្រសព័ន្ធសសៃប្រសាទ និងញ្ញាណ ក៏មានផលវិជ្ជមានដែរ។
ញ៉ាំអាហារពេលល្ងាច
បើទោះបីជាការងារមមាញឹកយ៉ាងណាក្តី អ្នកក៏គួរតែលៃលកពេលវេលាញ៉ាំអាហារល្ងាចឲ្យបានសមស្របសម្រាប់ខ្លួនឯងដែរ។ ប្រសិនបើអ្នកបរិភោគមុនម៉ោង ៨យប់ ម្ហូបអាហារនៅក្នុងប្រព័ន្ធរំលាយអាហារនឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការរំលាយ និងផ្លាស់ប្តូរទី។
ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ថា ប្រសិនបើអ្នកចង់មានសុខភាពល្អ អ្នកមិនគួរញ៉ាំអាហារពេលល្ងាចក្រោយម៉ាង ៨យប់ឡើយ។ ព្រោះជាតិខ្លាញ់ក្នុងរបបអាហារនឹងសាងឡើងក្នុងរាងកាយ ដែលចាប់ផ្តើមនៅប្រមាណម៉ោង ២ទៀបភ្លឺ។
ការអូសបន្លាយអាហារពេលល្ងាចនឹងបង្កឲ្យមានជំងឺធាត់, ដុះខ្លាញ់ក្បាលពោះ និងផ្នែកផ្សេងៗទៀតនៃរាងកាយ។ នេះហើយជាមូលហេតុដែលធ្វើឲ្យអ្នកមានសុខភាពមិនល្អ ហើយការរស់នៅមិនបានយូរអង្វែង៕
មតិយោបល់