ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមភេរវករ Daesh ប្រហារជីវិតសមាជិកខ្លួន៧០នាក់នៅក្នុងទីក្រុង Raqqa

ស៊ីរីៈ ក្រុមភេរវករ ISILបានប្រហារជីវិតសមាជិកយ៉ាងហើយណាស់៧០នាក់ ដែលបានព្យាយាមចាកចេញពីទីក្រុងRaqqa ដោយសារការឈ្ពោះទៅមុខនាពេលថ្មីៗនៃកងយោធាស៊ីរី នៅក្បែរទីក្រុងបង្កើតក្រុមISIL និងក្រុមគាំទ្ររដ្ឋាភិបាល នឹងរំដោះទីក្រុងRaqqaនេះ។ នេះបើយោង​​​​តាមសារព័ត៌មានសិនហួ ដែលបាន​ចុះផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ។

តាមប្រភពបានបន្ថែមថា ចៅក្រមសាសនារបស់ទីក្រុង Raqqa បានចេញ ក្រិតសាសនាមួយ (Fatwa) ដែលអនុញ្ញតឲ្យ ពួកភេវរកររបស់ក្រុមISIL សម្លាប់នរណាម្នាក់ដែលចាកចេញពីទីក្រុងRaqqa ដោយមិនចាំបាច់មានការអនុញ្ញាត។

តាមប្រភពក្នុងតំបន់បានចេញសេចក្តីប្រកាសកាលពីថ្ងៃសៅរ៍ថា ជនស៊ីវិល៥នាក់​រួមបញ្ចូលទាំងកីឡាករ​បាល់ទាត់៣នាក់​ត្រូវបានកងកម្លាំងសន្តិសុខរបស់ក្រុមISILសម្លាប់នៅក្នុងរដ្ឋានី នៃក្រុមភេរវករដែលបានប្រកាសខ្លួនឯងថាជាពួកCaliphate ទទួលបន្ទុកក្នុងការប្រឆាំងនឹងច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមISIL ។

ប្រភពបាននិយាយថា ក្រុមកីឡាករបាល់ទាត់មាន លោក Osama Abu Kuweit, Nahad al-Hussein និងលោក Ehsan al-Shavakh រួមជាមួយ និង គ្រូបង្វឹកក្រុម លោក Ahamd al-Shavakh និង ជនស៊ីវិលម្នាក់ទៀត ត្រូវបានកាត់ក្បាលនៅចំពោះភ្នែកប្រជាជនក្នុងតំបន់ចតុកោណal-Dalah Square ។

លោក Mowafaq Jom’ahប្រធានរបស់សព័ន្ធបាល់ទាត់ បានថ្កោលទោលចំពោះ ការសម្លាប់រង្គាល ដ៏ឃោឃៅទៅលើកីឡាករទាំងនេះ៕

មតិយោបល់