ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សចំនួន ១៤ នាក់បានស្លាប់ក្រោយកភ្លៀងខ្លាំងនៅប្រទេសកេនយ៉ា

កេនយ៉ា: យ៉ាងហោចណាស់មនុស្សចំនួន ១៤នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត រងរបួស ព្រមទាំងបាត់បង់ជម្រក ក្រោយភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Nairobi ប្រទេសកេនយ៉ា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយមុននេះបន្តិចនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៦។
បើតាមមន្រ្តីប៉ូលិសទីក្រុង Nairobi លោក Japheth Koome នៅថ្ងៃសៅរិ៍នេះ បានបញ្ជាក់ឲ្យដឹងថា ចំំនួនអ្នកស្លាប់អាចនឹងទ្បើងបន្តទៀត ក្រោយពីមនុស្សចំនួន ៧នាក់បានស្លាប់ បន្ទាប់ពីអគារលំនៅដ្ឋានចំនួន ៦ នៅភាគខាងកើតទីក្រុង Nairobi
បានដួលរលំ និង ៧នាក់ទៀតបានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសុក្រ៕

ChRVTheVEAATqGI

មតិយោបល់