តួកគីៈ នៅប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យដកកងទ័ពអាមេរិក ចេញពីប្រទេសស៊ីរី លោក Nathalie Loiseau រដ្ឋមន្ត្រីកិច្ចការអឺរ៉ុបរបស់ប្រទេសបារាំង បានថ្លែងថា ក្រុងប៉ារីស នឹងរក្សាវត្តមានយោធាខ្លួននៅស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។
ការលើកទ្បើងរបស់លោករដ្ឋមន្ត្រី បានកើតទ្បើងនៅរយៈពេលពីរបីថ្ងៃ បន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះសេចក្តីសម្រេចរបស់លោក ដូណាល់ ត្រាំ ក្នុងការដកទាហានចេញពីប្រទេសស៊ីរី។
ទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី Anadolu បានអះអាងថា បារាំងនឹងរក្សាទីតាំងយោធាពួកគេចំនួន ៩កន្លែងនៅស៊ីរី ខណៈដែលតួលេខទាហានបារាំងសរុប ត្រូវបានដាក់ពង្រាយជាមួយក្រុមឃើដ YPG / PKK របស់ប្រទេសស៊ីរី ស្ថិតនៅភាគខាងកើតនៃទន្លេ Euphrates មានចំនួនត្រឹមតែ ២០០ នាក់ប៉ុណ្ណោះ។
សូមជំរាបថា ការដាក់ពង្រាយនេះ រួមមានទាំងកាំភ្លើងធំ បុគ្គលិកបច្ចេកទេស និងកងកម្លាំងពិសេសផងដែរ៕
មតិយោបល់