ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ្នកកាសែតBBCផឹកស្រាស្រវឹងខកជើងហោះហើរសម្រេចចិត្តចងកសម្លាប់ខ្លួន

អង់គ្លេសៈ អ្នករាយការណ៍ក្នុងព្រឹត្តិការសង្គ្រាមជើងចាស់ម្នាក់របស់ស្ថានីយទូរទស្សន៍BBC បានសម្រេចចិត្តចងកសម្លាប់ខ្លួនក្រោយពេលផឹកស្រវឹងខកជើងហោះហើរ និងគ្មានប្រាក់សម្រាប់ទិញ សំបុត្រយន្តហោះថ្មីមួយទៀត។

យោងតាមសារព័ត៌មាន Metro ដែលបានចុះផ្សាយនៅក្នុងថ្ងៃទី១៣ខែកក្កដានេះបានឲ្យដឹងថា សាកសពរបស់កញ្ញាអាយុ ៥០ឆ្នាំ Jacqueline Sutton ត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ទឹក​ប្រលានយន្តហោះ Ataturk ក្នុងទីក្រុង Istanbul ប្រទេសតួកគី ក្រោយពេលខកជើងហោះហើរ​ដែលនាងបានទាក់ទងពីប្រលានយន្តហោះ Heathrow នៅអង់គ្លេស ។

ទីស្ថាក់ការធ្វើសពវិភាគ North London Coroner’s Court បានឲ្យដឹងថាកញ្ញាJacqueline Sutton ធ្វើការជានាយកអង្គការសប្បុរសធម៌ដើម្បីអីរ៉ាក់ដែលមានទីតាំងនៅអង់គ្លេសមានឈ្មោះថា វិទ្យាស្ថានរាយការណ៍អំពីសង្គ្រាមនិងសន្តិភាព(IWPR)។

អ្នកវិភាគសពលោក Andrew Walker បាននិយាយថា នាងបានផឹកស្រាបៀរពីរកំប៉ុងនៅក្នុងអាហារដ្ឋាន​នៅឯកន្លែងរងចាំសម្រាប់អ្នកធ្វើដំណើរ បន្ទាប់មកក៏បានទៅបន្ទប់ទឹក​ខណៈដែលអ្នកដំណើរផ្សែងទៀត​ឡើងជិះយន្តហោះទៅបាត់។

លោកបន្តថា ក្រោយពេលដឹងថាខកជើងហោះហើរ នាងបានប្រាប់បុគ្គលិកប្រលានយន្តហោះ​ថានាងគ្មានលុយសម្រាប់ទិញសំបុត្រយន្តហោះថ្មីមួយទៀតទេ ហើយបានស្រែយំ ប៉ុន្តែបុគ្គលិកទាំងនោះនិយាយថា មិនអាចជួយបានទេ ។

យោងតាមការស៊ើបអង្កេតបាន កញ្ញាSuttonត្រូវបានគេឃើញដើរត្រឡប់ទៅបន្ទប់ទឹកវិញ ប៉ុន្តែមិនបានចេញមកក្រៅសោះ។ លុះស្ត្រីជនជាតិរុស្ស៊ីចូលទៅក៏ប្រទះឃើញសពរបស់នាង ហើយបានរាយការណ៍ទៅអាជ្ញាធរតែម្តង ៕

មតិយោបល់