កំពង់ធំៈ មុខសញ្ញាចែកចាយគ្រឿងញៀន៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបាយរាយណ៍ឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី១២ វេលាម៉ោង ០៨ និង៣០នាទី ខែកក្ដដា ឆ្នាំ២០១៦។
ការឃាត់ខ្លួនជនសង្ស័យនេះ គឺដំបូងចាប់បាន ០២នាក់នៅភូមិអណ្ដូងពោធិ៍ ឃុំអណ្ដូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ គឺឈានទៅឃាត់ខ្លួនបានម្នាក់ទៀត។ អធិការរងនគរបាលស្រុកបារាយណ៍បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ទី១.ឈ្មោះ ងួន ពៅ អាយុ៤២ឆ្នាំភេទប្រុសរស់នៅភូមិចតុលោកឃុំបារាយណ៍ស្រុកបារាយណ៍ខេត្តកំពង់ធំ ទី២. ឈ្មោះ គឿន បញ្ញា ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅឃុំទ្រៀលស្រុកបារាយណ៍និងទី៣.ឈ្មោះ ហោ សុធារ៉ាន់ អាយុ៣០ឆ្នាំ រួមជាមួយ វត្ថុតាងថ្នាំញៀន៣កញ្ចប់ ដែកកេះ៤និងដាវ១ យកមកកសាងសំណុំរឿងតាមផ្លូវច្បាប់៕
មតិយោបល់