ហ្វីលីពីនៈ បន្ទាប់ពីចិនបានច្រានចោលសេចក្ដីសម្រេច ដែលចេញដោយអាជ្ញាកណ្ដាលទីក្រុងទ្បាអេ ពីបញ្ហាសមុទ្រចិនខាងត្បូង កាលពីថ្ងៃអង្គារនោះ ខណៈនេះហ្វីលីពីនបានជំរុញឲ្យក្រុងប៉េកាំង គោរពនូវសេចក្តីសម្រេចរបស់សាលាក្តីអន្តរជាតិ ដែលបញ្ហានេះ នឹងត្រូវលើកឡើងនៅកិច្ចប្រជុំកំពូល ក្នុងតំបន់។ នេះបើយោងតាមរយៈ សារព័តមានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី ១៤ ខេកក្កដា ឆ្នាំ២០១៦។
រដ្ឋលេខាធិការបរទេសហ្វីលីពីនលោក Perfecto Yasay នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប មានរយៈពេលពីរថ្ងៃ ដែលគេស្គាល់ថា ជាកិច្ចប្រជុំ ASEM ដែលនឹងត្រូវចាប់ផ្ដើមនៅថ្ងៃសុក្រ ក្នុងប្រទេសម៉ុងហ្គោលី ជាមួយនឹងនាយករដ្ឋមន្ត្រីចិនលោក Li Keqiang។
នាយកដ្ឋានក្រសួងការបរទេស បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ”លេខាធិការលោក Yasay នឹងពិភាក្សានៅក្នុងបរិបទនៃរបៀបវារៈកិច្ចប្រជុំកំពូល ASEM សន្តិភាព និងវិធីសាស្រ្តច្បាប់របស់ហ្វីលីពីន ទៅលើសមុទ្រចិនខាងត្បូង និងតម្រូវឲ្យមានការគោរព ការសម្រេចរបស់អាជ្ញាកណ្ដាល៕
មតិយោបល់