កូរ៉េៈ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ថា រដ្ឋាភិបាលខ្លួនបានប្តេជ្ញាចិត្តបញ្ចប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨។
ការលើកទ្បើងបែបនេះ បានកើតទ្បើងបន្ទាប់ពីជំនួបប្រទេសទាំងពីរ នៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ ដោយលោក គីម បាននិយាយថា កូរ៉េខាងជើងនៅតែមិនផ្លាស់ប្ដូរឆន្ទៈ ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ តាមការព្រមព្រៀង និងកំណត់របស់ពួកគេ។
សូមជំរាបថា ដំណើរទស្សនកិច្ចរបស់លោក ឡាវរ៉ូវ ត្រូវបានធ្វើឡើងចំពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ផមផេវ និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បានធ្វើកិច្ចពិភាក្សា ដើម្បីរៀបចំជំនួបកំពូល ជាប្រវត្តិសាស្ត្ររវាង លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នៅប្រទេសសិង្ហបុរី នាថ្ងែទី១២ ខែមិថុនាខាងមុខ៕
មតិយោបល់