ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បុរសជនជាតិអាមេរិកម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលយីហោ សីុធីអូត្រេះ

(ខេត្តព្រះសីហនុ)៖ មានភាពភ្ញាក់ផ្អើលមួយ នៅម៉ោង២១:០០នាទីយប់ថ្ងៃទី១៧ខែមេសាឆ្នាំ២០១៦ ដោយមានជនបរទេសម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់នៅបន្ទប់ជួលមួយកន្លែងនៅភោជនីយដ្ឋាន សុីធីអូត្រេះ (Restaurant Bar and Guesthouse OTHRES CITY ) ស្ថិតនៅក្រុម២ភូមិ៦ (អូត្រេះ) សង្កាត់៤ខេត្តព្រះសីហនុ។ មន្ត្រីនគរបាលបានបញ្ជាក់ថាជនបរទេសដែលស្លាបនេះមានឈ្មោះ PLANCK DAVID BRUCE ភេទប្រុស កើតថ្ងៃទី ថ្ងៃទី២៣ ខែ០៤ ឆ្នាំ១៩៤២ សញ្ជាតិ អាមេរិច ។

កាន់លិខិតឆ្លងដែនលេខ ៤៥២១៣១៨៤២ មានសុពលភាពថ្ងៃទី០២ ខែ១២ ឆ្នាំ២០២០។
តាមការសន្និដ្ឋានជំហានដំបូង របស់សមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្តបានធ្វើកោសល្យវិច្ច័យ បានឲ្យដឹងថាសាកសពអាមេរិកនេះស្លាប់ដោយសារជំងឺចាស់ជរា ។

បច្ចុប្បន្នសាកសពបញ្ជូនមកសាលតំកល់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រងចាំការត្រួតពិនិត្យបន្ថែមរបស់លោកវេជ្ជបណ្ឌិតនិងស្ថានទូតមកទទួល ៕

photo_2016-04-18_12-20-50 photo_2016-04-18_12-20-51 photo_2016-04-18_12-20-52 photo_2016-04-18_12-20-53

មតិយោបល់