តួកគីៈ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា នឹងកោះសម័យប្រជុំលើកទី ៤០ របស់ខ្លួនក្នុងក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីបានផ្អាកមួយថ្ងៃ ក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារ យោធាមួយ ក្នុងប្រទេសតួកគី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃ១៧ ខែកក្កដា ឆ្នាំម២០១៦។
គណៈកម្មាធិការបាននិយាយ នៅក្នុងសេចក្តីជូនដំណឹងទៅកាន់កាសែតមួយថា ”គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក នឹងត្រូវកោះប្រជុំនៅថ្ងៃអាទិត្យនេះ”។
កិច្ចប្រជុំនេះ គណៈកម្មាធិការនឹងពិនិត្យមើលបេក្ខភាព ដែលត្រូវចាត់តាំង និងដល់អ្នកអាទិភាពផ្សេងទៀត នៅលើរបៀបវារៈរបស់ខ្លួន ហើយបើតាមសេចក្តីជូនដំណឹង បានបន្ថែមទៀតថា «ក្នុងកិច្ចប្រជុំមួយថ្ងៃនេះ នឹងសម្គាល់ជាការបញ្ចប់នៃសម័យប្រជុំទីលើកទី ៤០ របស់ខ្លួន” ។
គណៈវិនិច្ឆ័យនេះ ស្ថិតនៅក្រោមទីភ្នាក់ងារវប្បធម៍ UN អង្គការយូណេស្កូ ដែលបានគ្រោងទុកសម័យប្រជុំ ១១ ថ្ងៃ រហូតដល់ថ្ងៃទី ២០ ខែកក្កដា ប៉ុន្តែបន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយយោធាមួយ ដែលបានផ្ទុះឡើងកាលពីយប់ថ្ងៃសុក្រ ក្នុងប្រទេសតួកគី បានជំរុញឲ្យមានការព្យួរនៃកិច្ចប្រជុំ កាលពីថ្ងៃម្សិលមិញ។
កិច្ចប្រជុំកំពូលរបស់គណៈកម្មាធិការ របៀបវារៈនឹងមានការពិនិត្យឡើងវិញ សម្រាប់ការជ្រើសរើសសមាជិក នៃតំបន់ដែលត្រូវបានចាត់តាំង ១៨នាក់ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីពិនិត្យ និងសម្រេចចិត្តនាថ្ងៃសុក្រ ព្រមទាំងការបន្ថែម បុគ្គលអាទិភាពប្រាំបួនផ្សេងទៀត ដែលបានតែងតាំងសម្រាប់ឆ្នាំនេះ។
គួរបញ្ជាក់ដែរថា គណៈកម្មការនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៧ ដើម្បីអនុវត្តអនុសញ្ញាបេតិកភណ្ឌ ពិភពលោក និងគ្រប់គ្រងបញ្ជីបេតិកភ័ណ្ឌ ដែលបានបង្កើតដោយផ្អែកលើអនុសញ្ញានេះ៕
មតិយោបល់