ចិនៈ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ត្រូវបានរាយការណ៍ថាបានបាញ់មីស៊ីលមួយគ្រាប់នៅព្រឹកថ្ងៃពុធនេះ។ ការបាញ់មីស៊ីលនេះអាចបញ្ជាក់អំពីការពិតមួយ បើទោះវាជាអំពើរំលោភបំពានថ្មីមួយ ប្រឆាំងនឹងដំណោះស្រាយរបស់អង្គការសហប្រជាតិ ប៉ុន្តែវាក៏បានបង្ហាញអំពីគំនិត្យដ៏ស៊ីជម្រៅពិតប្រាកដកមួយ ក្នុងពេលតែមួយ ពេលសន្តិសុខក្នុងតំបន់ស្ថិតនៅក្នុងគ្រោះថ្នាក់ ដែលកើតឡើងដោយសារតែការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០៣ ខែសីហា។
ការបាញ់ជាលើកទីបីនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូលបានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន កាលពីថ្ងៃទី ០៨ ខែកក្កដាដើម្បីដាក់ពង្រាយខែលមីស៊ីលស្ថានីយការពារតំបន់កម្ពស់ខ្ពស់ (THAAD) នៅកូរ៉េខាងត្បូងអាចនឹងងាយស្រួលជាបង្ហាញការតវ៉ាប្រឆាំងនឹងការដំឡើងដែលបានគ្រោងទុក។
វាជាការរំឭកដល់អ្នកបង្កើតគោលនយោបាយនៅទីក្រុងសេអ៊ូល ថាការអនុញ្ញាតឲ្យដាក់ពង្រាយ THAAD ដោយយប្រទេសកូរ៉េខាងត្បូងគឺជាការទុករទេះមុនដោះសេះចេញ ក្នុងការបន្តសន្ដិសុខជាតិ ដូចជាសន្តិសុខសំខាន់មួយ ក្នុងទំនាក់ទំនងមិត្តភាពប្រទេសជិតខាង ជាជាងកាដាក់ពង្រាយមីស៊ីលជាច្រើនរបស់អាមេរិក។
ការសម្រេចចិត្តរបស់ក្រុងសេអ៊ូលធ្វើជាម្ចាស់ផ្ទះ នៃប្រព័ន្ធការពារមីស៊ីលជាសាកល របស់សហរដ្ឋអាមេរិក បានបង្កឱ្យមានការតវ៉ាជាទ្រង់ទ្រាយធំនៅក្នុងប្រទេសនេះ ហើយបានគំរាមកំហែងក្នុងការបំបែកបំបាក់សង្គម ជាពិសេសសន្តិសុខទីក្រុង ព្យុងយ៉ាង និង ទីក្រុង សេអ៊ូល៕
មតិយោបល់