ព័ត៌មានសុខភាព

អត្ថប្រយោជន៍ ដែលបានមកពីការទទួលទានសាច់ពពែ

ការបរិភោគសាច់ពពែ ពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាព ប៉ុន្តែមានមនុស្សជាច្រើនមិនបានចាប់អារម្មណ៍ចំពោះរឿងនេះឡើយ។ ដូច្នេះ ដើម្បីទទួលបានចម្លើយកាន់តែច្បាស់ សូមអានអត្ថបទខាងក្រោម៖

តើការទទួលទានសាច់ពពែមានផលល្អ ឬយ៉ាងណាចំពោះសុខភាព?
សាច់ពពែ គឺជាអាហារមួយប្រភេទដែលមនុស្សភាគច្រើនចូលចិត្តខ្លាំងបំផុត។ សាច់ពពែឈ្មោលអាចត្រូវបានគេយកទៅជាម្ហូបច្រើនមុខដូចជា ដុត ឬក៏ស៊ុប… វាមិនត្រឹមតែជាអាហារដ៏ឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងល្អសម្រាប់សុខភាពទៀត។

បើយោងតាមឱសថស្ថានបុរាណបង្ហាញថា ស្ទើរតែគ្រប់ផ្នែកទាំងអស់នៃសរីរាង្គសត្វពពែឈ្មោលទាំង សាច់ ទាំងឆ្អឹង… អាចធ្វើជាថ្នាំសម្រាប់ព្យាបាលជំងឺបាន។ បើតាមអ្នកវិទ្យាស្ត្រក៏បង្ហាញដែរថា សាច់ពពែមានផ្ទុកវីតាមីន B ច្រើន ជាពិសេស Riboflavin និងវីតាមីន B12 ។ សាច់ពពែ គឺជាប្រភពដ៏សម្បូរបែបនៃ ប្រូតេអ៊ីន, ជាតិខ្លាញ់តិច និងកាឡូរីតិចជាងសាច់គោ ឬសាច់មាន់ដុត។

សាច់ពពែជាប្រភពនៃជាតិដែក ដែលងាយស្រួលក្នុងការស្រូបយក សម្រាប់អ្នកដែលមានភាពស្លេកស្លាំង។ លើសពីនេះទៅទៀត ជាតិស័ង្កសីនៅក្នុងសាច់ពពែក៏មានច្រើនផងដែរ។ ដូច្នេះសាច់ពពែ គឺជាអាហារដែលមានជីវជាតិណាស់ ដែលស្ត្រីមានផ្ទៃពោះគួរជ្រើសរើសជាអាហារ។

ម្យ៉ាងវិញទៀតសាច់ពពែមានលក្ខណៈផ្អែម, ក្តៅ, ជួយបំពេញឈាម, បញ្ចេញឧស្ម័នពុលពីរាងកាយ, សម្រួលដល់តម្រងនោម, ការពារភាពស្លេកស្លាំង, ខ្វះទម្ងន់, ខ្សោយ, ជួយជំរុញឲ្យឃ្លានអាហារ ឬជួយដល់មុខងារផ្លូវភេទ ដែលបណ្តោលមកពីការខូចតំរងនោម។

គួរចំណាំមុននឹងបរិភោគសាច់ពពែ
មនុស្សដែលមានអណ្តោតដំបៅ, ឈឺភ្នែកឡើងពណ៌ក្រហម, ល្វីងមាត់, ស្ងួតបំពងក, ឈឺធ្មេញ ឬជំងឺរាគរួស មិនគួរបរិភោគសាច់ពពែនោះទេ។ ជាពិសេសកុំបរិភោគសាច់ពពែជាមួយនឹងទឹកខ្មេះ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់កំដៅក្នុងរាងកាយ។

បន្ទាប់ពីបរិភោគសាច់ពពែអ្នកមិនគួរផឹកតែនោះទេ។ ប្រសិនបើអ្នកនៅតែបរិភោគ ប្រូតេអ៊ីនដែលមាននៅក្នុងសាច់ពពែនឹងផលជាតិអាស៊ីត ដែលធ្វើឲ្យខ្សោយពោះវៀន អាចបង្កបញ្ហាការទល់លាមក។
មិនតែប៉ុណ្ណោះការបរិភោគឪឡឹក បន្ទាប់ពីបរិភោគសាច់ពពែ ក៏ជាបញ្ហាមួយដែរ ព្រោះវាអាចរារាំងដល់ផាលក្រពះរបស់អ្នក៕

goat meat

មតិយោបល់