ភ្នំពេញៈ តាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា ឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងផ្ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រៃវែង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីឲ្យក្រុមការងារអនុវត្តការជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
សម្រាប់ថ្ងៃអាទិត្យ ទី១៧ ខែកក្កដានេះ អគ្គិសនីកម្ពុជា នឹងផ្ដាច់ភ្លើងនៅក្នុងខណ្ឌចំនួន២ រួមមាន ខណ្ឌច្បារអំពៅ ខណ្ឌដង្កោ ព្រមទាំងតំបន់ភ្លើងលេខ ប.ត៤១៤ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
ព័ត៌មានលម្អិត អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតាមតំបន់ភ្លើងមួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖


មតិយោបល់