(ភ្នំពេញ)៖ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នៅរាត្រី ថ្ងៃទី៣១ខែមិនាឆ្នាំ២០១៦បាន ដាក់បង្គោលភ្លេីងបំភ្លឺផ្លូវព្រែកជា២ ប្រភេទ LED និងការតុបតែងភ្លេីងលំអនៅបង្គោលព្រះអង្គដង្កេីររួមនិងវេទិការអំុទូកផងដែរ ដើម្បីត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពាក់កណ្តាលខែ មេសានេះ។
មន្រ្តីសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅវេលាយប់ ថ្ងៃទី៣១ខែមិនាឆ្នាំ២០១៦នេះ បង្គោលភ្លេីងបំភ្លឺផ្លូវព្រែកជា២ ប្រភេទ LED ដែលទេីបតែតម្លេីងរួចនៅផ្លូវហាណូយ ចំនួន ៦១ដេីម ត្រូវបានដាក់បំភ្លឺចាប់ពីយប់នេះតទៅជូនប្រជាពលរដ្ឋ។
ដោយឡែក ក្នុងថ្ងៃនេះដែរ ការតុបតែងភ្លេីងលំអនៅបង្គោលព្រះអង្គដង្កេីរនិងវេទិការអំុទូកសម្រាប់ ត្រៀមបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានបព្ចាប់ ១០០%៕
មតិយោបល់