(ភ្នំពេញ)៖ លោក គួច ចំរើន អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ បានចាត់តាំងលោក ចាន់ បណ្ឌិត នាយករងរដ្ឋបាល ឲ្យដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ ដោយមានការសម្របសម្រួលពីលោក
គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីដែលជាតំបន់ក្តៅនៃកន្លែងចែកចាយគ្រឿងញៀន ផ្ទះលេខ៧២ និងមួយកន្លែងទៀតចាក់សោរចោល នៅតាមផ្លូវរថភ្លើង ក្រុម២៣ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ កាលពីវេលាម៉ោង១២ និង៥០នាទី។
ក្នុងការចុះបង្ក្រាបនេះផ្ទះ៧២ មានទូរហ្គេមបាញ់ត្រី១គ្រឿង ដាវសាំម៉ូរ៉ៃ២ដើម ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿងនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀននិងសម្ភារះមួយចំនួន។ ផ្ទះមួយផ្សេងទៀតនៅខាងក្រោមមានទូរហ្គេមបាញ់ត្រី១គ្រឿង ទូរបៀរចំនួន១២គ្រឿងដំណើរការ១០គ្រឿង និងដាវសាំម៉ូរ៉ៃ១ដើម ព្រមទាំងមានម៉ាស៊ីនត្រជាក់ទៀតផង។
បច្ចុប្បន្នកម្លាំងជំនាញដកហូតយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចនៅពេលក្រោយនិងបិតទីតាំង២កន្លែងផងដែរ៕
មតិយោបល់