កូរ៉េខាងត្បូង: សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នៅថ្ងៃអង្គារនេះ បានធ្វើ តេស្តសាកល្បងបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនបី នៅក្នុងការបង្ហាញកម្លាំងសាច់ដុំប្រឆាំងនឹងសេចក្តីសម្រេចរវាង ក្រុងសេអ៊ូលនិងក្រុងវ៉ាស៊ីនតោន ដែលបានសម្រេចដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល (THAAD) ទៅក្នុងដីកូរ៉េខាងត្បូង នាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៦នេះ។
កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួនបី ដែលត្រូវបានគេជឿថា ជាប្រភេទ Scud-C ពីតំបន់ភាគខាងលិច Hwangju នៅខេត្ត North Hwanghae។ មីស៊ីលនេះត្រូវបានធ្វើដំណើរឆ្ពោះទៅរកសមុទ្រខាងកើតប្រមាណ ៥០០ទៅ ៦០០គីឡូម៉ែត្រ ដែលវាអាចហោះហើរទៅដល់ទឹកដីកូរ៉េខាងត្បូងទាំងមូល។
វាត្រូវបានសម្គាល់ជាលើកដំបូងក្នុងរយៈពេលបួនខែ ចាប់ពីខែមីនា ដែលថា ក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលប្រភេទ Scud-C។ ការសាកល្បងបើកដំណើរការបានប្រាំមួយថ្ងៃ បន្ទាប់ពីក្រុងសេអ៊ូលនិងក្រុងវ៉ាស៊ីនតោន បានយល់ព្រមដាក់ពង្រាយមីស៊ីល THAAD នៅក្នុងស្រុក Seongju ដែលមានចម្ងាយ ២៥០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូលនៅចុងឆ្នាំនេះ។
យោធាកូរ៉េខាងជើងបានគំរាមក្នុងការទទួលយកវិធានការកម្លាំងសាច់ដុំ ប្រឆាំងនឹងការដាក់ពង្រាយ THAAD ដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេចដាក់ពង្រាយ THAAD។ THAAD ជាប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកបានរចនាឡើងក្នុងកម្រិតខ្ពស់ពី ៤០ទៅ១៥០គីឡូម៉ែត្រ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត។
មីស៊ីលរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើងត្រូវបានគេស្គាល់ថា វាអាចហោះហើរនៅកម្ពស់ទាបប្រហែល ២០គីឡូម៉ែត្រនៃសមត្ថភាពមីស៊ីល ត្រូវបានគេស្ទាក់ចាប់បានដោយ THAAD។ នៅថ្ងៃទី០៨ ខែកក្កដា អាជ្ញាធរយោធារបស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានប្រកាសការសម្រេចចិត្តរបស់ពួកគេដើម្បីដំឡើងប្រព័ន្ធ THAAD ទៅតំបន់មិនស្គាល់អត្តសញ្ញាណមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង៕
មតិយោបល់