អាហ្វ្រិកខាងត្បូងៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មនុស្ស ១៨ នាក់ ត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលជាង ២០០ នាក់ទៀត បានរងរបួស បន្ទាប់ពីរថភ្លើង ប៉ះគ្នាជាមួយរថយន្តដឹកទំនិញ នៅប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។
ប្រភពពីអាជ្ញាធរ បាននិយាយថា អ្នកដំណើរជាច្រើន បានធ្វើដំណើរទៅផ្ទះរបស់ពួកគេ ក្រោយថ្ងៃឈប់សម្រាក តាមរយៈរថភ្លើង ដោយនៅពេលនោះ ស្រាប់តែមានរថយន្តដឹកទំនិញមួយគ្រឿង បានបើកមកបុកទូរថភ្លើងពេញទំហឹង បណ្ដាលឲ្យរថភ្លើងខ្ទាតចេញពីផ្លូវ៕
មតិយោបល់