បាត់ដំបងៈ នៅពេលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តបាត់ដំបងតាមរថយន្ត ដើម្បីចូលរួមសម្ពោធសមិទ្ធផលប្រព័ន្ឋ ចម្រោះទឹកស្អាត នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ។ ជាមួយគ្នានេះដែរ សម្តេចបានឆ្លៀតយកឱកាសនេះចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពិនិត្យសមិទ្ធផលជាតិ និងបញ្ហាប្រឈមនានានៅតាមបណ្តាខេត្តមួយចំនួននៅជុំវិញទន្លេសាប។
ខណៈនេះសម្តេចតេជោ បានអញ្ជើញទៅដល់ខេត្តពោធិ៍សាត់ហើយ នឹងបានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបងប្អូនអាជីវករនៅក្នុងផ្សារក្រគរ ព្រមទាំងបានអង្គុយពិសាគុយទាវក្នុងផ្សារក្រគរជាមួយប្រជាពលរដ្ឋផងដែរ។ បន្ទាប់មកសម្តេចបានបន្តដំណើរទៅកាន់ខេត្តបាត់ដំបង ដើម្បីសម្ពោធសមិទ្ធផលនានាតាមកម្មវិធី៕
មតិយោបល់