BBC៖ ក្រុមហ៊ុន Samsung បាននិយាយថាបុគ្គលិករបស់ក្រុមហ៊ុន LG Electronics មួយរូបដែលមានមុខតំណែងខ្ពស់ ត្រូវបានគេមើលឃើញថា មានចេតនាបំផ្លាញម៉ាស៊ីនបោកគក់មួយចំនួននៅក្នុងហាងលក់នៅប្រទេសអាល្លឺម៉ង់។
ក្រុមហ៊ុន Samsung បាននិយាយថាការបំផ្លិចបំផ្លាញនេះបានកើតឡើងកាលពីដើមខែនេះមុនពេលពិព័រណ៍ពាណិជ្ជកម្ម អេឡិចត្រូនិមួយដ៏សំខាន់ក្នុងទីក្រុងប៊ែកឡាំង។ ក្រុមហ៊ុន LG ទទួលយកម៉ាស៊ីនដែលរងការខូចខាតនោះ ប៉ុន្តែបាននិយាយថា វាគឺជារឿងចៃដន្យ និងអចេតនា។
ពាក់ព័ន្ធនឹងករណីចោទប្រកាន់នេះត្រូវបានខាងត្រូវបានខាងប៉ូលិសអាឡឺម៉ង់ ធ្វើការសាកសួររួចហើយ ប៉ុន្តែមិនបានចោទប្រកាន់ទោសអ្វីនោះទេ៕
មតិយោបល់