ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តួកគីនៅតែជាដៃគូរបស់អាមេរិក បើទោះបីជាមានរឿងរដ្ឋប្រហារ

អាមេរិកៈ រដ្ឋមន្ត្រីការពារជាតិតួកគីលោក Fikri Isik កាលពីថ្ងៃអង្គារ បាននិយាយាថា ប្រទេសរបស់លោកនៅតែជា ” ដៃគូដ៏រឹងមាំ ” របស់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។

អ្នកនាំពាក្យរដ្ឋមន្ត្រីការពារជាតិតួកគី លោក Peter Cook និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Ash Carte រដ្ឋមន្ត្រីការពារជាតិអាមេរិក បានរំលឹកឡើងវិញពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះរដ្ឋាភិបាលស៊ីវិល ដែលបានជ្រើសតាំងតាមលទ្ធិប្រជាធិបតេយ្យរបស់តួកគី និងនីតិរដ្ឋ។

លោក Cook បាននិយាយកោតសរសើរ លោក Isik អំទ្បុងពេលសន្ទនាតាមទូរស័ព្ទ ដោយលោក Carter បានបន្ថែមឲ្យដឹងទៀតថា អាមេរិក និងតួកគីនៅតែជាដៃគូ និងសម្ព័ន្ធមិត្តដ៏ល្អ នៅក្នុងការប្រយុទ្ធប្រឆាំង នឹងរដ្ឋអ៊ិស្លាម (IS) និងអំពើភេរវកម្មគ្រប់ប្រភេទទាំងអស់៕

ការសន្ទនាតាមទូរស័ព្ទនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការប៉ុនប៉ងធ្វើ រដ្ឋប្រហារយោធាមួយ ត្រូវបានបរាជ័យ នៅតួកគីកាលពីសប្តាហ៍មុន ដោយបានសម្លាប់មនុស្សជាង ២៩០ នាក់ និង ១.៤៤០ នាក់ទៀតរងរបួស៕

មតិយោបល់