ព័ត៌មានអន្តរជាតិ

កាន់តែក្ដៅគគុក! អ៊ុយក្រែន ប្រកាសយកតំបន់ភាគខាងកើត ដែលកាន់កាប់ដោយរុស្ស៊ីមកវិញ

រុស្ស៊ីៈ សភាអ៊ុយក្រែនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា នឹងយកតំបន់ភាគខាងកើត ដែលត្រូវបានកាន់កាប់ដោយរុស្ស៊ីមកវិញ ចំពេលដែលក្រុងម៉ូស្គូ បានព្រមានថា ការប្រកាសនេះ អាចនឹងធ្វើឲ្យមានការផ្ទុះសង្គ្រាមសារជាថ្មី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។

សភា​អ៊ុយក្រែន បានអនុម័ត​ច្បាប់មួយ ដោយមានសមាជិកសភាចំនួន ២៨០ នាក់ បានបោះឆ្នោតគាំទ្រ ស្តីពី​ការ​យក​មក​វិញ​​នូវ​តំបន់ ដែលច្បាប់​នោះបានចាត់ទុកថា ជាដែនដីស្ថិត​ក្រោមការកាន់កាប់​របស់រុស្ស៊ី ជាបណ្តោះអាសន្ន។

សារព័ត៌មាន Kyiv Post បានរាយការណ៍ថា ច្បាប់នោះ បានបង្ហាញពីការទទួលខុសត្រូវផ្នែកច្បាប់របស់រុស្ស៊ី បន្ទាប់ពីវិមានក្រឹមទ្បាំង បានគាំទ្រកងកម្លាំងបំបែកខ្លួន នៅតំបន់ Donetsk និង Luhansk ដែលត្រូវបានគេស្គាល់ថា ជាតំបន់ Donbass កាលពី ៤ ឆ្នាំមុន។

សូមជំរាបថា ច្បាប់នេះនឹងក៏ផ្តល់ឲ្យពលរដ្ឋអ៊ុយក្រែននូវសិទ្ធិ ក្នុងការប្តឹងទៅកាន់ទីក្រុងម៉ូស្គូ ចំពោះការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់ពួកគេ៕

មតិយោបល់