ស៊ីរីៈ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថា យ៉ាងហោចណាស់កងកម្លាំងគ្រាំទ្ររដ្ឋាភិបាលស៊ីរីចំនួន ៣៦ នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារដែនអាកាសរបស់ទាហានគី នៅក្នុងតំបន់អាហ្វ្រិន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨។
ប្រភពដដែលបានបន្ថែមថា ការវាយប្រហារនេះ គឺបានសំដៅទៅលើជំរំមួយ នៅតំបន់ Kafr Jina ភាគខាងជើងប្រទេសស៊ីរី។
កងទ័ពគាំទ្ររដ្ឋាភិបាល ត្រូវបានបញ្ចូលទៅកាន់តំបន់អាហ្វ្រិន កាលពីពីរសប្តាហ៍មុន ដើម្បីគាំទ្រដល់កងកម្លាំងឃឺដ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការវាយលុក ពីសំណាក់យោធាតួកគី ដែលត្រូវបានបង្កើតឡើង សម្រាប់គោលដៅបោសសម្អាតពួកសកម្មប្រយុទ្ធឃឺដ នៅទីតាំងនោះ។
សូមជំរាបថា តួកគីបានចាត់ទុកពួកសកម្មប្រយុទ្ធឃឺដ នៅតំបន់អាហ្វ្រិនជាភេរវករ ខណៈរដ្ឋាភិបាលស៊ីរី បានប្រកាសថា ការវាយលុកនេះ ជាការវាយប្រហារដោយចេតនាមកលើអធិបតេយ្យភាពរបស់ខ្លួន៕
មតិយោបល់