អ៊ីរ៉ាក់៖ យោងតាមរបាយការណ៍ថ្មីបានឲ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ាក់ គ្រោងហាមឃាត់ការលក់ iPhone នៅក្នុងប្រទេស លុះត្រាតែក្រុមហ៊ុន Apple បានចុះបញ្ជី និងបង្កើតការិយាល័យតំណាងរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ បើមិនដូច្នោះទេ ការលក់ iPhone នឹងត្រូវហាមឃាត់។
ការជួញដូរស្មាតហ្វូនខុសច្បាប់ គឺជាបញ្ហាដ៏ធំមួយនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលបណ្ដាលឲ្យរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ និងចង់ហាមឃាត់ការលក់ iPhone ព្រោះថា កន្លងមកស្ទើរតែ ៩០ភាគរយនៃស្មាតហ្វូនដែលរត់ពន្ធគឺជា iPhone។ រដ្ឋាភិបាលអ៊ីរ៉ាក់ ចង់ឲ្យ Apple សហការជាមួយ ដើម្បីទប់ស្កាត់បញ្ហានេះ។
គួរបញ្ជាក់ផងដែរថា យោងតាមទិន្នន័យនៃអង្គការឃ្លាំមើលការរត់ពន្ធស្មាតហ្វូន បានបង្ហាញឲ្យដឹងថា ក្រៅពីប្រទេសចិន គឺអ៊ីរ៉ាក់ ជាប្រទេសទី២ ដែលមានការរត់ពន្ធស្មាតហ្វូនច្រើនជាងគេ ដែលមានរហូតដល់ ៤០ ទៅ៥០លានគ្រឿងក្នុងមួយឆ្នាំៗ៕
មតិយោបល់