អាមេរិកៈ ករណីបាញ់ប្រហារមួយ នៅភាគខាងជើងរដ្ឋ Wisconsin បានសម្លាប់មន្ត្រីប៉ូលិសម្នាក់ និងមនុស្ស ០៣ នាក់ផ្សេងទៀត ដោយហេតុការនេះ ត្រូវគេជឿថា បានកើតទ្បើងពីការឈ្លោះប្រកែកគ្នា នៅឯធនាគារមួយកន្លែង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។
ប្រធានប៉ូលិសនៅតំបន់កើតហេតុ លោក Wllay Sparks បាននិយាយថា មន្ត្រីដែលបានស្លាប់ គឺមកពីស្ថាប័នរបស់លោក ប៉ុន្តែលោក Sparks មិនបង្ហាញអត្តសញ្ញាណរបស់គាត់ទេ ហើយអ្នកស្លាប់បីនាក់ផ្សេងទៀត ក៏ពុំត្រូវបានចុះផ្សាយពីអត្តសញ្ញាណពួកគេផងដែរ។
ក្រោយកើតហេតុ ជនសង្ស័យម្នាក់ កំពុងនៅស្ថិតក្រោមការឃុំឃាំង ហើយបើតាមការបញ្ជាក់ពីអាជ្ញាធរ បានឲ្យដឹងថា ការបាញ់ប្រហារនេះ បានកើតឡើងនៅទីតាំងចំនួនបី រួមមានធនាគារ ក្រុមហ៊ុនច្បាប់ និងផ្ទះល្វែង៕

មតិយោបល់