អូស្ត្រាលីៈសមាជិកសភាជាន់ខ្ពស់របស់គណបក្សប្រឆាំងមួយដែលបានជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលី បង្ហាញពីអ្វីដែលខ្លួនបានដឹងអំពីការបាត់ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ក្រោយពីរបាយការណ៍ដែលទទួលបានដោបណ្តាញផ្សព្វផ្សាយអាមេរិកមួយបាននិយាយថា ប្រធានក្រុម ជើងហោះហើរនេះធ្វើឲ្យយន្តហោះធ្លាក់ដោយចេតនា។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដានេះ ។
កាលពីថ្ងៃចន្ទរដ្ឋមន្ត្រីរក្រសួងដឹកជញ្ជូនបស់ប្រទេសអូស្ត្រាលី លោក Anthony Albanese បានចោទសួរតាមផ្លូវស្របច្បាប់នៃតំបន់ស្វែងរកបច្ចុប្បន្ នកំពុងត្រូវបាន រៀបចំដោយរដ្ឋាភិបាល និងចង់បានឯកសារទាំងអស់ដែលទាក់ទងទៅនឹងជើងយន្តហោះដែលបាត់នោះ ត្រូវធ្វើឡើងជាសាធារណៈដោយរដ្ឋាភិបាលលោក Turnbull ។
Albanese បាននិយាយថារដ្ឋាភិបាលបានស្នើសុំឲ្យគ្រួសារនៃអ្នកដំណើរ និងនាវិក២៣៩ នាក់ដែលបាត់ខ្លួនជាមួយយន្តហោះ Boeing 777 ត្រូវតែមានតម្លាភាព និងភាពស្មោះត្រង់អំពីភ័ស្តុតាងដែលអាចធ្វើបានណាមួយនៃអ្វីដែលបានកើតឡើងជាងពីរឆ្នាំមុន។
សារព័ត៌មាន News Corp បានឲ្យដឹងនៅថ្ងៃចន្ទថា លោក Albanese ប្រាប់ថា: «ក្តីបារម្ភរបស់ខ្ញុំគឺតម្រូវការចំពោះជំនួយសប្បុរសចំពោះគ្រួសារ មានឥទ្ធិពលអាក្រក់់ ចំពោះសោកនាដកម្មនេះ» ។
«រដ្ឋាភិបាលអូស្រ្តាលីគួរតែមានតម្លាភាពអំពីអ្វីដែលវាបានដឹងអំពីបញ្ហាដែលទាក់ទងទៅនឹង (របាយការណ៍ U.S) នេះ “៕
ចុងសប្តាហ៍នេះទស្សនាវដ្តីញូវយ៉កដែលបានចេញផ្សាយអត្ថបទមួយនិយាយថា ខ្លួនបានទទួលរបាយការណ៍ពី FBI ជាការសម្ងាត់អំពីការស៊ើបអង្កេតរបស់ MH370 នេះ។
របាយការណ៍នេះបានឱ្យដឹងថាប្រធានក្រុមជើងហោះហើរនេះគឺឈ្មោះ Zaharie Ahmad Shah បានប្រើកម្មវិធីក្លែងបន្លំជើងហោះហើរមួយ ដើម្បីហោះតាមផ្លូវហោះហើរដែលស្រដៀងគ្នាទៅនឹងអ្វីដែលជើងហោះហើរ MH370 ធ្លាប់ប្រើ, មិនដល់មួយខែមុនពេលយន្តហោះ Boeing 777 បានបាត់ខ្លួននៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៤ នោះ៕
មតិយោបល់