ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ម្តាយសម្លាប់កូនបង្កើត៨នាក់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១៤ឆ្នាំ

អាល្លឺម៉ង់ៈម្តាយម្នាក់បានសម្លាប់កូនបង្កើតរបស់ខ្លួន៨នាក់នៅក្នុងក្រុង Bavarian ទីក្រុង Wallenfels ប្រទេសអាល្លឺម៉ង់ត្រូវតុលាការសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារ១៤ឆ្នាំ។នេះបើយោងតាមសាព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។

ម្តាយរបស់សាកសពទារក៨នាក់ត្រូវបានគេរកឃើញនៅក្នុងផ្ទះមួយនៅក្នុងក្រុង Bavarian មានអាយុ៤៥ឆ្នាំ ត្រូវបានជាប់ចោទពីបទធ្វើឃាតកូនទើបកើតរបស់ខ្លួន​ជាច្រើននាក់​ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

សាកសពទារកទាំង៨នាក់ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់ប្តីប្រពន្ធដែលបានរស់នៅនោះ ហើយសាកសពត្រូវបានរុំនឹងកន្សែងហើយរលួយ។

រាជអាជ្ញាបានស្នើសុំឲ្យដាក់គុកស្ត្រីជាម្តាយម្នាក់នោះមួយជីវិតលើបួនករណីនៃឃាតកម្មលើកូន ហើយចេញសេចក្តីប្រកាសមួយដោយបើកចំហរលើបទល្មើសដ៏ឃោឃៅនេះ។

សូមបញ្ជាក់ថា សាកសពទារកបីនាក់បានបាត់បងរាងកាយទាំងស្រុងដែលរាជអាជ្ញាស៊ើបអង្កេត​មិនអាចធ្វើការសន្និដ្ឋានបានថាតើទារកនោះកើតមករស់ ឬយ៉ាងណា។ចំណែកទារកម្នាក់ផ្សេងទៀត​ត្រូវបានសម្លាប់ពេលនៅក្នុងពោះ៕

មតិយោបល់