ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នេះបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់៣លើក ) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ ( ប្រុស ) រងរបួសធ្ងន់៧នាក់ ( ស្រី ១នាក់ ) និងរបួសស្រាល៥នាក់ ( ស្រី១នាក់) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១២គ្រឿង រួមមាន៖ ម៉ូតូចំនួន ៦គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង រថយន្តធុនធំចំនួន ២គ្រឿង និងយានផ្សេងៗ ចំនួន ១គ្រឿង។
សូមបញ្ជាក់ថា របាយការណ៍នេះ (គិតចាប់ពីម៉ោង ១៤ ថ្ងៃទី១៩ ខែកក្កដា ដល់ម៉ោង ១៤ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ )។
របាយការណ៍បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក ( ស្លាប់ ២នាក់), មិនគោរពសិទ្ធិ ១លើក, បត់គ្រោះថ្នាក់១លើក (ស្លាប់១នាក់) , ស្រវឹង ១លើក និងកត្តាយានយន្ត ២លើក (ស្លាប់១នាក់ )។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ (យប់៧នាក់)។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក និងផ្លូវខេត្ត-ក្រុង ចំនួន ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ១លើក រថយន្តធុនធំ ២លើក និងគោយន្ត ១លើក។
របាយការណ៍ បានបន្តទៀតថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ រាជធានីភ្នំពេញ ២លើក ស្លាប់ ៣នាក់ របួស ២នាក់ ( ស្រី ១នាក់ ) និងខេត្តរតនគីរី ១លើក ស្លាប់ ១នាក់ ។
របាយការណ៍ ដដែល បានបន្ដទៀតថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣០១០គ្រឿង ក្នុងនោះបានធ្វើការអប់រំ ចំនួន ១០៣៤គ្រឿង និងពិន័យសរុប ចំនួន ១៩៧៦គ្រឿង៕
មតិយោបល់