ស្ទឹងត្រែងៈ បុរសម្នាក់លេងបាល់ចាញ់ ហើយមានអ្នកមកឌឺដងដាក់បង្កឲ្យមានជម្លោះឈ្លោះទាស់ទែងគ្នា ជិះម៉ូតូចេញពីតារាងបាល់ ជនបង្កបានបើកឡានតាមដេញបុកឲ្យដួល ថែមទាំងចាក់២កាំបិតចំភ្លៅ បណ្តាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះត្រូវគេបើកឡានដេញបុកព្រមទាំងចាក់បន្ថែមទៀតនោះមានឈ្មោះ ជា គឹមវ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ រីឯជនបង្កមានឈ្មោះ ប្រុស ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំង មានទីលំនៅក្នុងភូមិកាំមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។
ប្រភពពីអ្នកឃើញហេតុការបានបន្តឲ្យដឹងថា នៅកន្លែងលេងបាល់ដាក់លុយចំណុចភូមិព្រែក តែមានជម្លោះឈ្លោះទាស់ទែងគ្នាជាញឹកញាប់ ធ្វើឲ្យមានអ្នកចាញ់រាប់លាន ហើយនៅថ្ងៃកើតហេតុជនរងគ្រោះ និងជនបង្ក នៅក្នុងរយៈពេលពីបីថ្ងៃនេះ បានលេងភ្នាល់បាល់ គ្នាចាញ់អស់រាប់លាន ជនបង្កចាញ់ហើយ ត្រូវបានជនរងគ្រោះចេះតែឌឺដងដាក់ ខណៈជនរងគ្រោះជិះម៉ូតូចេញពីកន្លែងលេងបាល់ ជនបង្កបានបើករថយន្តម៉ាកបាឡែនពណ៌ស្ក ពាក់ស្កាកលេខ2AC5273 បើកបានបុកជនរងគ្រោះពីក្រោយបណ្ដាលឲ្យដួល រួចបង្កចុះពីលើរថយន្តចាក់២កាំបិទចំភ្លៅខាងស្តាំរបួសធ្ងន់។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ធ្វើការសង្គ្រោះបន្ទាន់ និងបានប្តឹងទៅសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ នាំយករថយន្តនិងជនបង្កទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត។
បច្ចុប្បន្នជនបង្កកំពុងឃាត់ខ្លួនធ្វើការសាកសួរ នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់