ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋជិត៥០ខ្នង នៅស្រុកត្រពាំងប្រាសាទ

(ឧត្តរមានជ័យ)៖ បាតុភូតធម្មជាតិ ខ្យល់កន្ត្រាក់ បំផ្លាញលំនៅឋានប្រជាពលរដ្ឋ ចំនួន៤៨ខ្នង កាលពីវេលា ម៉ោង៦និង២០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

យោងតាមរបាយការណ៍ សមត្ថកិច្ច បានឲ្យដឹងថា លំនៅឋានខូចខាតទាំងស្រុងចំនួន១០ខ្នង ខូចខាតស្រាលចំនួន៣៨ខ្នង និងរបួសមនុស្ស២នាក់ និងសម្ភារៈ មានដូចជាគោយន្តកន្ត្រៃ៣គ្រឿង ម៉ូតូ៥គ្រឿង ។

បើតាមរបាយការណ៍បន្ដថា នៅភូមិអូរក្រូចលំនៅឋាន ១៣ខ្នង ខូចខាតទាំងស្រុង ៥ខ្នង របើកដំបូល៨ខ្នង ខូចខាតគោយន្ត១គ្រឿង ម៉ូតូ២គ្រឿង។ រីឯភូមិព្រះចំបក់លំនៅឋាន ចំនួន១០ខ្នង របើកដំបូល១០ខ្នង។ ចំនែកភូមិពានមាសលំនៅឋាន ចំនួន៦ខ្នង រលំទាំងស្រុង៣ខ្នង របើកដំបូល៣ខ្នង របួសមនុស្ស២នាក់ ស្រាល និងភូមិថ្នល់កែងលំនៅឋាន ១០ខ្នង ធ្លាក់ពីលើជើងតាង៣ខ្នង របើកដំបូល២ខ្នង គោយន្ត១គ្រឿង ម៉ូតូ៣គ្រឿង។ ងាកទៅឃុំអូរស្វាយលំនៅឋានចំនួន៥ខ្នងខូចខាតទាំងស្រុង២ខ្នង។

សរុបការខូចខាតទាំងអស់៤៨ខ្នង និងខូចខាតទាំងស្រុង១០ខ្នង របើកដំបូល២៤ខ្នង៕

IMG_2295 IMG_2297 IMG_2296 IMG_2294

មតិយោបល់