កំពតៈ (ព័ត៌មានបឋម) នៅវេលាថ្ងៃត្រង់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទីតាំងបើកល្បែងអនឡាញ ឃាត់ខ្លួនបានជនជាតិចិនចំនួន ១៧នាក់ ក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ករណីនេះ សារព័ត៌មាន Post News មិនអាចស្វែងរកប្រភពពីមន្ត្រីជំនាញបានទេ៕
មតិយោបល់