ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនបរទេស បើករថយន្ត ទំនើបបុក ឪពុកកូន ជិះម៉ូតូ បណ្តាលឲ្យរបួសធ្ងន់

(ភ្នំពេញ)៖ រថយន្តស៊េរីទំនើបម៉ាក Mini Cooper ពណ៍ស ស្លាកលេខភ្នំពេញ 2W-2109 ១គ្រឿង បើកបរដោយជនជាតិបរទេសម្នាក់ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើកបុក អ្នកជិះម៉ូតូ២នាក់ឪពុក និងកូនកូនក្មេងអាយុ៩ខែ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ។

យោងតាមភ្នាក់ងារ Post News បានរាយការណ៍មកមុននេះបន្តិចថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹកនេះ បានបណ្តាលឲ្យឪពុកឈ្មោះ ចៅ ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររកស៊ីលក់រថយន្ត  ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ រងរបួសធ្ងន់សន្លប់ស្តូប និងកូនតូចឈ្មោះម៉េង លីហ៊ា អាយុ៩ខែ រងរបួសធ្ងន់ធ្ងរ។ ដោយឡែករថយន្តបង្កហេតុ ធ្លាក់ចេញពីផ្លូវជាតិ ហើយអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល៕

photo_2016-04-19_10-58-54 photo_2016-04-19_10-58-55 photo_2016-04-19_10-58-57 photo_2016-04-19_10-58-52 photo_2016-04-19_10-58-53

មតិយោបល់