តួកគីៈ ប្រព័ន្ធផ្សព្វផ្សាយរបស់តួកគីបានរាយការណ៍ថា រថយន្តដែលត្រូវបានបំផ្ទុះដោយគ្រាប់បែកមួយ នៅក្បែរបរិវេណនៃខេត្ត Elazing ភាគអាគ្នេយ៍នៃប្រទេសតួកគីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានសម្លាប់មនុស្ស៦នាក់ និង រងរបួសជាង ១២០នាក់ ។
សារព័ត៌មាន Daily Sabah បានរាយការថា ការបំផ្ទុះគ្រាប់បែកនេះ ត្រូវបានគេស្តីបន្ទោសទៅលើគណបក្សពលករឃឺដ ដែលបានធ្វើខុសច្បាប់ ដោយបានវាយប្រហារតំបន់ក្បែរនាយកដ្ឋានប៉ូលិស នៅម៉ោង៩ និង២០នាទីព្រឹក ។ មនុស្សក្នុងតំបន់ជាច្រើននាក់ បានរបាយការណ៍ថា បានឮសំឡេងកាំភ្លើងខ្លីបានបាញ់ចេញពីកន្លែងកើតហេតុ ។
វីដេអូពីកន្លែងកើតហេតុបានបង្ហាញថា ផ្សែងបានលេចឡើងនៅក្នុងតំបន់នេះ និងអគារជាច្រើននៅក្នុងតំបន់ត្រូវបានគេរាយការណ៍ថាបានរងការខូចខាតដែរ៕
មតិយោបល់