ចិន: លោក Lou Jiwei រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបាននិយាយនៅថ្ងៃសៅរ៍នេះថា ក្រុមប្រទេសមហាអំណាចឧស្សាហ៍កម្ម G20 គួរតែដើរតួនាទីឈានមុខគេ ក្នុងការកែលម្អអភិបាលកិច្ចពន្ធអន្តរជាតិ និងគាំទ្រ ដល់ការអភិវឌ្ឍនៃប្រព័ន្ធពន្ធដារអន្តរជាតិថ្មីមួយ ដើម្បីការរីកចំរើនលូតលាស់ទាំងអស់គ្នា។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៦នេះ។
លោក Lou បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយបណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេស G20 និងលោកទេសាភិបាលធនាគារកណ្តាល នៅទីក្រុង Chengdu រដ្ឋធានីភាគនិរតីនៃខេត្តស៊ីឈួនរបស់ប្រទេសចិន។
លោកបានសង្កតធ្ងន់ថា ក្រុមប្រទេស G20 គួរតែបន្តពង្រីកនិងធ្វើឱ្យស៊ីជម្រៅការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការពន្ធ អន្ដរជាតិនិងការគាំទ្រដល់ការអភិវឌ្ឍនៃប្រព័ន្ធពន្ធដារអន្តរជាតិថ្មីមួយ ដែលមានភាពត្រឹមត្រូវ, ស្មើគ្នា, ការរួមបញ្ចូលនិងការ រៀបចំឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក Lou បានបន្ថែមទៀតថា ប្រសិទ្ធភាពនៃគោលនយោបាយសារពើពន្ធនិងរូបិយវត្ថុ ត្រូវការបន្ថយនិងសេដ្ឋកិច្ចធំគួរសម្រប សម្រួលកាន់តែស៊ីជម្រៅលើកស្ទួយចីរភាពកំណើនដែលមានតុល្យភាពផងដែរ៕


មតិយោបល់