ព័ត៌មានសេដ្ឋកិច្ច

ធនាគារ អេស៊ីលីដា ប្រកាសថា ជាធនាគារឯកជនសុទ្ធសាធ មិនមែនជារបស់រដ្ឋ

កាលពីម្សិលមិញនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ចេញសេចក្តីប្រកាសព័ត៌មាន និងបញ្ជាក់យ៉ាងច្បាស់ថា ជាធនាគារឯកជនសុទ្ធសាធ មិនមែនជារបស់រដ្ឋាភិបាលនោះទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាប្រជាធនាគារ ដែលមានការវិនិយោគពី ភាគហ៊ុនិកមកពី ប្រទេសជប៉ុន បារាំង ហូឡង់ និងភាគហ៊ុនិកក្នុងស្រុក។

អាស្រ័យដូចនេះ សូមអតិថិជន និងសាធារណជនទាំងអស់ ទទួលជ្រាបជាព័ត៌មាន។

គួរបញ្ជាក់ដែរថា ធនាគារនៃកម្ពុជា បានសម្រេចណែនាំឲ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ បន្ថែមនៅលើស្លាកយីហោរបស់ខ្លួន នូវពាក្យថា គ្រឹះស្ថានឯកជន ចៀសវាងច្រឡំថា ជារបស់រដ្ឋ៕

មតិយោបល់