ហាងឬម៉ាត ក្នុងស្ថានីយប្រេងឥន្ធនៈ មិនអាចលក់ បារី បញ្ចៀសគ្រោះអគ្គិភ័យកើតឡើង

ម្ចាស់ហាង ឬម៉ាត ដែលមានស្ថានីយប្រេងឥន្ធនៈ មិនត្រូវបានអនុញ្ញាត ឲ្យលក់បារី នោះទេ ដើម្បីបញ្ចៀសគ្រោះអគ្គិភ័យកើតឡើង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

មន្រ្តីនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានឲ្យដឹងថា គ្រប់ផ្សារម៉ាតទាំងអស់ ដែលមានស្ថានីយប្រេងឥន្ធនៈ មិនត្រូវបានអនុញ្ញាត ឲ្យលក់បារីជាដាច់ខាត ព្រោះការជក់បារី ងាយនឹងបង្កឲ្យមានអគ្គិភ័យកើតឡើង នៅពេលអ្នកទិញជក់ជិតកន្លែងលក់សាំង។

ការហាមឃាត់មិនឲ្យលក់បារី គឺសម្រាប់តែម៉ាត ដែលមានស្ថានីយប្រេងឥន្ធនៈ ឯផ្សារម៉ាតធម្មតា អាចលក់បាន ហើយសម្រាប់ការចុះអប់រំ និងក្រើនរម្លឹកនេះ​ គឺជាផ្នែកមួយសំខាន់ ដើម្បីកាត់បន្ថយការប្រើប្រាស់បារីផងដែរ។

គួរជម្រាបដែរថា ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ១ម៉ឺននាក់ ស្លាប់ជារៀងរាល់ឆ្នាំដោយសារជម្ងឺ ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំជក់ គិតជាមធ្យមគឺ ៣០នាក់ស្លាប់ជារៀងរាល់ថ្ងៃ៕

មតិយោបល់