អាមេរិក: ប៉ូលិសនៅរដ្ឋផ្លរីដាបានអះអាងថា ជនរងគ្រោះចំនួនពីរនាក់បានស្លាប់នៅក្នុងការបាញ់ប្រហារនៅឯក្លឹបរាត្រីយុវវ័យ ដែលពួកគេមានអាយុ ១៤ឆ្នាំនិង១៨ឆ្នាំ។ ហើយប៉ូលិសថា ការបាញ់ប្រហារសម្លាប់មនុស្សនៅក្លឹបរាត្រីនេះ មិនមែនករណីភេរវកម្មនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៦នេះ។
ប៉ូលិសក្រុង Fort Myers បាននិយាយថា មនុស្សចំនួនបីនាក់ ត្រូវបានចាប់ឃុំខ្លួន ដែលជាប់ពាក់ព័ន្ធទៅនឹងករណីបាញ់ប្រហារមនុស្សស្លាប់ ២នាក់និងរបួស ១៧នាក់ នៅឯក្លឹបរាត្រីយុវវ័យ នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ អាមេរិកក៏ធ្លាប់មានករណីបាញ់សម្លាប់រង្គាល នៅក្នុងក្លឹបរាត្រីស្រឡាញ់ភេទដូចគ្នា ដែលភាគច្រើនសុទ្ធតែមនុស្សភេទទីបី នាទីក្រុង Orlando រដ្ឋផ្លរីដា ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ៥០នាក់ និងរងរបួស ៥៣នាក់ផ្សេងទៀត ក្រោយមកក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ក៏បានចេញមុខប្រកាសទទួលខុសត្រូវលើករណីនេះ៕
មតិយោបល់