ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជប៉ុនចាប់ត្រីបាឡែន១១៥ក្បាល ទោះបីល្មើសនឹងបទបញ្ញត្តិតុលាការអន្តជាតិ

ជប៉ុនៈប្រទេសជប៉ុននៅតែបន្តធ្វើការនេសាទត្រីបាឡែនចំនួន១១៥ក្បាល ជារៀងរាល់ឆ្នាំនៅលើដែនសមុទ្រប៉ាហ្វិក បើទោះជាតុលាការអន្តរជាតិក្រុងឡាអេបានចេញបញ្ញាតិច្បាប់ហាមប្រាមមិនឲ្យនេសាទក៏ដោយ។

ទីភ្នាក់ងារនេសាទរបស់ប្រទេសជប៉ុនបានឱ្យដឹងកាលពីថ្ងៃចន្ទ ថា ជប៉ុនបានសន្និដ្ឋានការនេសាទត្រីបាឡែនជប៉ុនប្រចាំឆ្នាំនៅភាគពាយ័ព្យនៃតំបន់ប៉ាស៊ីហ្វិក បានចំនួន១១៥ក្បាល់ នៃថនិកសត្វសមុទ្រនេះ ។នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី២៦ ខែកក្កដានេះ។

ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ទីភ្នាក់ងារបានឱ្យដឹងថាកងនាវានេសាទត្រីបាឡែនរបស់ជប៉ុនដែលបានចាកចេញនៅថ្ងៃទី១២ ខែឧសភា បានប្រទះឃើញត្រីបាឡែន SEI ៤៤៤ក្បាល និង ត្រីបាឡែន Bryde១០៤ក្បាល ហើយបានចាប់យកបាឡែនប្រភេទSEI ចំនួន ៩០ក្បាល និង ត្រីបាឡែនBryde ២៥ ក្បាល ។

នៅខែមិនាឆ្នាំ២០១៤ តុលាការអន្តរជាតិនៅទីក្រុងឡាអេបានសម្រេចថា «ការនេសាទរុករកត្រីបាឡែន»របស់ជប៉ុនល្មើសនឹងបទបញ្ញត្តិ នៃការផ្អាកនេសាទត្រីបាឡែកដែលបង្កើតឡើងនៅឆ្នាំ ១៩៨៦ ។

ការសម្រេចចិត្តនេះបាននាំឱ្យប្រទេសជប៉ុនដើម្បីបញ្ឈប់ការនេសាទត្រីបាឡែននៅក្នុងរដូវកាលឆ្នាំ ២០១៤នោះ ប៉ុន្តែវាបានបន្តការនេសាទត្រីបាឡែននៅក្នុងខែធ្ នូឆ្នាំ ២០១៥វិញ និងចាប់យកត្រីបាឡែន mink ៣៣៣ក្បាល់ ក្នុងអំឡុងពេលប្រមាញ់ពីរខែ។

ជប៉ុនបានអះអាងថាគោលបំណងនៃការនេសាទត្រីបាឡែនរបស់ខ្លួនគឺដើម្បីពិនិត្យមើលផលប៉ះពាល់សត្វនៅលើធនធានសមុទ្រដោយពិនិត្យមើលកត្តាដូចបញ្ហា នៃក្រពះរបស់ពួកគេ(ត្រីបាឡែនក្រពះធំត្រូវការស៊ីសត្វសមុទ្រជាអាហារ)។

ប៉ុន្តែអ្នកជំនាញបរិស្ថានជឿថាការប្រមាញ់ត្រីបាឡែនជប៉ុន គឺការនេសាទត្រីបាឡែនសម្រាប់ធ្វើពាណិជ្ជកម្មបន្លំភ្នែក៕

A whale is captured by the Yushin Maru4523248-3x2-940x627

មតិយោបល់