រុស្ស៊ី: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មេដឹកនាំប្រទេសរុស្ស៊ី និងតួកគី បានពិភាក្សាគ្នាអំពីការបន្តការកសាងបំពង់បង្ហូរស្ទ្រីមឧស្ម័នធម្មជាតិរបស់រុស្ស៊ីនឹងត្រូវបញ្ជូន ទៅតួកគីនិងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់តួកគី។ ពួកគេបានពិភាក្សាអំពីបញ្ហា ដែលទាក់ទងទៅនឹងការបន្តជើងហោះហើររវាងប្រទេសទាំងពីរ និងលើកលែងការរឹតបន្តឹងទិដ្ឋាការនិងការហាមឃាត់លើការនាំចូលផលិតផលកសិកម្មតួកគី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៦នេះ។
ក្រោយពីរដ្ឋប្រហារបរាជ័យនោះ ប្រទេសតួកគីត្រូវតែស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ដូច្នេះហើយ លោក Arkady Dvorkovich ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីបានជួបប្រជុំគ្នាជាមួយសមភាគីតួកគីលោក Mehmet Simsek ដើម្បីពិភាក្សាអំពីគម្រោងវាយប្រហារដោយការរឹតបន្តឹងលើការកំណត់ដោយទីក្រុងម៉ូស្គូនិងក្រុងអង់ការ៉ា បន្ទាប់ពីតួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿងរបស់ប្រទេសរុស្ស៊ី កាលពីឆ្នាំមុន។ បន្ទាប់ពីបានពិគ្រោះយោបល់រវាងគណៈប្រតិភូប្រទេសតួកគី និងរុស្ស៊ី Dvorkovich និយាយថា «មូលដ្ឋានរឹងមាំសម្រាប់កិច្ចប្រជុំដែលបានគ្រោងទុករបស់ប្រមុខរដ្ឋនឹងត្រូវបានរៀបចំធ្វើឡើងនៅខែសីហាខាងមុខនេះ»។
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីលោក Alexei Ulyukayev និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសតួកគីលោក Nihat Zeybekci បានជួបប្រជុំគ្នា កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាគ្នាពីវិធានការក្នុងការជួយដល់ក្រុមហ៊ុនតួកគី វិលត្រឡប់ទៅកាន់ទីផ្សាររុស្ស៊ីនិងបន្តកម្មវិធីកិច្ចសហប្រតិបត្តិការវិនិយោគនិងពាណិជ្ជកម្ម៕
មតិយោបល់