ចិន: សេវានាវាដឹកអ្នកដំណើរនិងរថភ្លើងរវាងខេត្ត Guangdong និងខេត្ត Hainan ភាគខាងត្បូងប្រទេសចិន ត្រូវបានផ្អាកដំណើេរការកាលពីថ្ងៃអង្គារ៍នេះ ខណៈដែលអាជ្ញាធរមូលដ្ឋានបាន រៀបចំសម្រាប់ទប់ទល់ការពារព្យុះទីហ្វុងមុនមកដល់ជាលើកទីបីនៃឆ្នាំនេះ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៦នេះ។
ព្យុះទីហ្វុង Mirinae បានធ្វើដំណើេរមកដល់នៅម៉ោង ១១ព្រឹក កាលពីថ្ងៃអង្គារ៍នេះ នៅក្នុងសមុទ្រចិន ខាងត្បូងនិងត្រូវបានគេព្យាករណ៍ថា នឹងធ្វើឱ្យបាក់ដីនៅលើឆ្នេរសមុទ្រភាគខាងកើតនៃខេត្តកោះហៃណាន នាស្អែកថ្ងៃពុធនៅពេលព្រឹក។
អាជ្ញាធរឧតុនិយមមូលដ្ឋាននេះបានឱ្យដឹងថា ព្យុះទីហ្វុងត្រូវរំពឹងថា នឹងនាំយកមកនូវខ្យល់បក់បោក និង ព្យុះភ្លៀងធ្លាក់ខ្លាំងឆ្ពោះទៅរក ខេត្តហៃណាននិងភាគខាងត្បូងខេត្តក្វាងទុង។
អាជ្ញាធរដឹកជញ្ជូនក្នុងតំបន់បានឱ្យដឹងថា នាវាដឹកអ្នកដំណើរទាំងអស់នៅទូទាំងច្រកសមុទ្រ Qiongzhou Strait រវាងខេត្តហៃណាននិងខេត្តក្វាងទុង ត្រូវបានបញ្ជាឱ្យបញ្ឈប់សេវាធ្វើដំណើរដឹកជញ្ជូន ដូចជា ពេលថ្ងៃត្រង់ កាលពីថ្ងៃអង្គារ៍នេះ ដោយបារម្ភពីសុវត្ថិភាព។
ទន្ទឹមនឹងនេះដែរ រថភ្លើងទៅមកពីហៃណាន ត្រូវបានបញ្ឈប់ផងដែរ ដោយសារតែការផ្អាកសេវាកម្ម រថភ្លើងជិះកាណូតនេះ។ ភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃអង្គារ៍ ត្រូវបានគេរំពឹងថា នឹងមានផលប៉ះពាល់ដល់ ការហោះហើរនៅព្រលានយន្តហោះជាង ២០ជើង នៅក្រុងហៃគូគូរដ្ឋធានីហៃណាន នេះបើយោងតាម ប្រតិបត្តិករព្រលានយន្តហោះ៕
មតិយោបល់