ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឃាត់ខ្លួនគ្រូបង្រៀនសាលាទួនហ្វាម្នាក់ សង្ស័យករណីបៀតបៀនកេរ្តិ៍ភេទសិស្សស្រី

ភ្នំពេញៈ មានសេចក្ដីរាយការណ៍មកថា បុរសម្នាក់ ជាគ្រូបង្រៀននៅសាលាទួនហ្វា ផ្លូវ៣១០ សង្កាត់អូឡាំពិក ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនសួរនាំ សង្ស័យពាក់ព័ន្ធករណីបៀតបៀនកេរ្តិ៍ខ្មាស់លើសិស្សស្រី នៃសាលានេះ ហើយត្រូវឪពុកក្មេងស្រីរងគ្រោះនាំទៅឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៣៖១៥នាទី រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ។

មន្ត្រីអាវុធហត្ថថ្នាក់ការិយាល័យម្នាក់ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យ Post News ដឹងថា ពិតជាមានការឃាត់ខ្លួនបុរសម្នាក់ ជាគ្រូបង្រៀននៅសាលាចិនទួនហ្វារ មកសួរនាំពិតប្រាកដមែន បន្ទាប់ពីឪពុកក្មេងស្រីរងគ្រោះបានដឹកដៃគ្រូបង្រៀនរូបនេះ មកឲ្យសមត្ថកិច្ចជាមួយនឹងភស្តុតាងច្បាស់លាស់។ ការសាកសួរគ្រូបង្រៀនរូបនេះ គឺសង្ស័យពាក់ព័ន្ធករណីប្រព្រឹត្តមិនល្អលើសិស្សស្រី (បៀតបៀនកេរ្តិ៍ភេទ)។ “ពិតជាមានការឃាត់ខ្លួនគ្រូបង្រៀនសាលាទួនហ្វា មកសួរនាំមុននេះ៣០នាទី ពិតប្រាកដមែន”។ មន្ត្រីអាវុធហត្ថបញ្ជាក់។

ទោះជាយ៉ាងណា មន្ត្រីខាងលើ មិនបានបញ្ជាក់ថា ជាករណីអ្វីឲ្យច្បាស់លាស់នៅឡើយទេ ដោយមន្ត្រីគ្រាន់តែអះអាងថា សង្ស័យពាក់ព័ន្ធករណីប្រព្រឹត្តអំពើមិនល្អលើសិស្សស្រី ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការសួរនាំជាបឋមសិន។ ព័ត៌មានលម្អិតអាចថ្ងៃស្អែកនឹងដឹងហើយ៕

13725114_600260096815490_2593964040007091886_ophoto_2016-07-27_16-07-45photo_2016-07-27_16-07-53

មតិយោបល់